សម្តេចធិបតី និងលោកជំទាវបណ្ឌិត បន្តឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធិភូមិភាគទី៤ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត និងជួបគ្រោះមហន្តរាយផ្សេងៗ

ខេត្តកំពង់ធំ ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កងទ័ពជើងគោក ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត និងជួបគ្រោះមហន្តរាយផ្សេងៗ តាមរយ:ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ 

អត្ថបទដែលជាប់ទាក់ទង
Open

Close