បញ្ចប់មុខតំណែង នាយករងខុទ្ទកាល័យ និងទីប្រឹក្សាប្រធានព្រឹទ្ធ សភា ៩រូប

ភ្នំពេញ ៖ លោក លោកស្រីដែលមានឋានៈជាឯកឧត្ដម លោកជំទាវ ចំនួន៩រូប ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់មុខតំណែងពីនាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៥១៧ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់មុខតំណែង លោក យឹម លាង និងលោក ចាន់ សុខុម ពីនាយករងខុទ្ទកាល័យ និងពីទីប្រឹក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។
មូលហេតុ ដែលនាំឱ្យមានការបញ្ចប់មុខតំណែង លោក លោកស្រី ទាំង៩រូប ពីនាយករងខុទ្ទកាល័យ (ចំនួន២រូប) និងពីទីប្រឹក្សាប្រធានព្រឹទ្ធសភា នីតិកាលទី៥ (ចំនួន៧រូប) បន្ទាប់ពីកាន់តំណែងបានរយៈពេលប្រមាណជាង ១ខែនោះ គឺដោយសារ «សាមីខ្លួនសុំលាឈប់» ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close