អភិបាលខេត្តកណ្តាល លោក គួច ចំរើន ៖ យប់មិញពិតជារន្ធត់ចិត្តជាខ្លាំង ក្រោយទទួលបានដំណឹងថា មានប្រជាជននៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បាត់ខ្លួន កូនៗចំនួន ៣ នាក់ (អាយុ១២;១៣ឆ្នាំ) និង ឃើញតែស្បែកជើង និង អាវនៅមាត់ស្រះទឹក ។
រដ្ឋបាលខេត្ត ក្រុងស្រុក និង កងកំលាំងចំរុះ បានទៅដល់ ហើយរកអ្នកចេះមុជទឹក បង់សំណាញ់ រាវរកក្នុងស្រះ បានឃើញ តែអកុសល ក្មួយៗទាំង ៣ បានផុតជីវិតអស់ហេីយ ។ សូមបួងសួង អោយវិញ្ញាណក្ខន្ធ ក្មួយៗបានទៅកាន់សុគតិភព។ សូមឪពុកម្ដាយ អណាព្យាបាល មើលថែកូនៗអោយបានល្អ ។
សូមជម្រាបថា ក្រោយទទួលដំណឹង ខាងលើភ្លាម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញដល់ទីតាំង សង្ស័យ ថា ក្មេ.ង.ល.ង់.ទឹក ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយរកឃើញ ស.ព ទាំង៣នាក់ កម្លាំងជំនាញបានធ្វើកោសល្យវិច័យ នៅមន្ទីរពេទ្យ និងបានប្រគល់ ស.ព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីផ្ទះនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨ និង ៣០នាទីព្រឹក តាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន០៣នាក់ បានដើរចេញពីក្នុង បុរី រណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។
លុះដល់វេលម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង០៣នាក់នោះមករកហូបបាយដូចសព្វដងក្រុមគ្រួសារស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថា ក្មេងៗល.ង់ទឹកតែម្តង។
ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និង លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារ ស.ព ក្មួយស្រី និង សូមឲ្យវិញ្ញាណក្ខន្ធក្មួយស្រីទាំង៣ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។