ចាប់បានតែឧបករណ៍ ឆក់ត្រី តែ ជនសង្ស័យ រត់បាត់…!

ខេត្តសៀមរាប ៖ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប មន្រ្ដីឧទ្យានុរក្សស្នាក់ការ ចុងឃ្នៀស ចំនួន២នាក់ ប្រើប្រាស់ម៉ូតូ១គ្រឿង បានចុះល្បាតនៅចំណុចត្រពាំងជើងគ្រោះ UTM371509-1470096 ស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ជាលទ្ធផលបានជួបប្រទះជនសង្ស័យកំពុងនេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ដោយប្រើឧបករណ៍ឆក់ ពេលឃើញកម្លាំងល្បាតជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ទុកនូវ អាគុយចំនួន១គ្រាប់ អាំងវ៉ិចទ័រ ចំនួន១គ្រឿង ដងឆក់ចំនួន១គូ និងកន្ត្រកដាក់ត្រីចំនួន១ មន្រ្តីជំនាញបានកសាងសំណុំរឿង និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងបានយកទៅរក្សាទុកនៅស្នាក់ការចុងឃ្នៀស ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close