ឡាន២គ្រឿងបុកគ្នា កម្មករ​កម្មការិនី ជិត៣០នាក់ របួ.ស​ ធ្ង.ន់-ស្រា.ល នៅស្រុកបសេដ្ឋ​

កំពង់ស្ពឺ​ ៖​ សមត្ថកិច្ច បញ្ជាក់ថា នាយប់ថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២​០​២៤ វេលា​ម៉ោង ២០:៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ មានរថយ​ន្តដឹកកម្មករ រោងចក្រ ០១​គ្រឿងម៉ាក Hyundai Mi​ghty ពណ៌​ស ផ្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុ​កត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ បាន​បើកបរដឹកកម្មករពីទិស​ខាង​ជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជា​មួ​យ រថយន្ត ០១គ្រឿងម៉ាក SSONG YONG ACT​YON ពណ៏ស សេរីឆ្នាំ២​០​១៧ ផ្លាក​លេខ 2BH​-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុ​ស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រ​ពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយ​មា​ស ខេត្តកំពត (យោងតាមការសាក​សួរពីកម្មករគឺ រថយន្ត S​SO​NG YONG ACTYON បើករេចុះ​ រេឡើង រួច​មកបុករថយន្តដឹកកម្មករតែម្តង)

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានប​ណ្តាលឲ្យរងរបួសមនុស្សសរុប​២៦នាក់​ ខូចខាត​ រថយន្ត​ស្ទេីទាំងស្រុង​ ៖
– របួសមនុស្សធ្ងន់ចំនួន ៦នាក់
– របួសស្រាល ២០នាក់

បច្ចុប្បន្ន​កម្មករ​ កម្មការិនី​ ដែលរងរបួសត្រូវបានសមត្ថកិច្ច​អាជ្ញាធរ​បញ្ជូនទៅ​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​រដ្ឋនិងគ្លីនិកឯកជន​ (ដៃគូរ​ បសស​)​ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close