ចៅហ្វាយខេត្តកំពង់ស្ពឺ ថ្មី ៖ បញ្ជាអោយ អធិការ​ដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ ទាំង​៩​ ម្ចាស់​ការ លើកិច្ចការ​បង្រ្កាប​ បទល្មើស​ល្បែង​ស៊ីសង​គ្រប់ប្រភេទ!

កំពង់ស្ពឺ​ ៖​ ដោយអនុវត្ដតាមការចង្អុលណែនាំផ្ទាល់ពី​ លោក ជាម​ ច័ន្ទ​សោភ័ណ្ឌ​ អភិបាល​ខេត្ត​កំពង់ស្ពឺ​ លោក ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានបញ្ជាអោយនគរបាលមូលដ្ឋាន​ ពិសេស​ អធិការ​ដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ ទាំង​៩​ ត្រូវ​ម្ចាស់​ការ លេី​កិច្ចការ​បង្រ្កាប​ បទល្មើស​ល្បែង​ស៊ីសង​គ្រប់ប្រភេទ​ ទាំង​អ​ន​ឡាញ​ និងល្បែងមិនអនឡាញ​ ។

ជាក់ស្ដែង​ កំលាំង​នគរបាល​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដឹកនាំ​ដោយលោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​ស្ដីទី​ បានចុះទៅកាន់គោលដៅ​ដែលសារព័ត៌មានបានចុះ​ផ្សាយថាមានការលួចបេីកអោយមានការលេងល្បែងអនឡាញមាន់ជល់តាម​កញ្ចក់​ទូរទស្សន៍​ នៅចំណុ​ចផ្ទះរបស់ឈ្មោះ គង់ ពុទ្ធាវត្តី ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជាលទ្ធផលសមត្ថកិច្ចពុំមានឃេីញវត្ថុតាងឬសម្ភារៈដែល​អាចប្រព្រឹត្ដបទល្មេីស​ល្បែង​ស៊ីសង​ដូចការចុះផ្សាយនោះឡេីយ​ ក្រោយពិនិត្យសមត្ថកិច្ចបានសំណូមពរឱ្យម្ចាស់ផ្ទះមិនត្រូវជួលផ្ទះឬផ្ដល់ទីតាំងអោយគេបេីកលេងល្បែងខុស​ច្បាប់​ជាដាច់ខាត​ ក្នុងករណី​រកឃើញ​ថាមានការអនុញ្ញាត​ឬផ្ដល់ទីតាំង​ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close