កូនប្រុសច្បង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ត្រូវបាន រដ្ឋមន្រ្តីក្រសួងការពារជាតិ តែងតាំង មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចផ្ទេរ និងតែងតាំងមន្រ្តីអាវុធហត្ថតាមរាជធានីខេត្តចំនួន១៩រូប។
សេចក្តីសម្រេចនេះ បានបង្ហាញថា មេបញ្ជាការរងអាវុធហត្ថខេត្តខ្លះ ត្រូវបានផ្ទេរចេញទៅខេត្តផ្សេង ហើយមេបញ្ជាការរងអាវុធហត្ថខ្លះ ត្រូវបានទទួលតួនាទីបន្ថែមជានាយសេនាធិការ។