លួចបើក ល្បែងស៊ីសង ជល់មាន់អនឡាញ ខុសច្បាប់ អភិបាលខណ្ឌ៧មករា បញ្ជាអោយបង្ក្រាប

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣០នាទី ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បង្រ្កាបជាក់ស្ដែង ករណី លបលួចបើកល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់ ស្ថិតនៅផ្ទះលេខ៣១អឺ០សេដ ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន ០៨នាក់ ក្នុងនោះស្រី ០១នាក់ បានបញ្ជូនទៅអធិការនគរខណ្ឌ ដើម្បីបន្តនីតិវិធីតាមច្បាប់ និងដកហូតបានវត្ថុតាងយកមករក្សាទុករួមមាន ៖
Laptop ចំនួន ០១គឿង
តុចំនួន០៣ តុ
កុំព្យូទ័រចំនួន ០៦គ្រឿង
ទូរទស្សន៍ចំនួន០២គ្រឿង
ម៉ាស៊ីនព្រីនធ័រ ចំនួន០១ គ្រឿង
កាំមេរ៉ាសុវត្ថិភាព ចំនួន០១ គ្រឿង
កៅអីអង្គុយចំនួន០៤កៅអី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close