ព័ត៌មាន មួយផ្សាយថា «ទីតាំង កាហ្វេ D&G បើកដំណើរការល្បែងអនឡាញ យ៉ាងរលូន ខណៈ ប៉ូលិស ចុះពិនិត្យ មិនឃើញមានទេ….!

ខេត្តកណ្តាល៖  នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមឆ្លើយតបទៅផេកសារព័ត៌មាន SOI News ដែរបានចុះផ្សាយលើបណ្តាញសង្គម ដែរមានខ្លឹមសារថា : ( ពលរដ្ឋសង្ឃឹមថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលថ្មី នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសង អនឡាញខុសច្បាប់ នៅផ្លូវលេខ 210 ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងតែដំណើរការយ៉ាងរលូន )។

ក្រោយទទួលព័ត៌មាន លោកអធិការ បានចាត់អោយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះពិនិត្យចំណុចទីតាំងហាង កាហ្វេ D&G ដែរស្ថិតក្នុងទីតាំងខាងលើ ឃើញថាមិនមានករណី លួចលាក់ បើកលេងល្បែង ខុសច្បាប់ដូចដែរសារព័ត៌មានផ្សាយឡើយ យ៉ាងណាមិញក្រុមការងារយើងបានធ្វើលិខិតអប់រំណែនាំដល់ម្ចាស់ហាង ដាច់ខាតមិនអោយមានបើកទទួលលែងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឡើង ។

ក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមអរគុណសម្រាប់ការផ្តល់ព័ត៌មាន ។

អត្ថបទដែលជាប់ទាក់ទង
Open

Close