រដ្ឋបាលស្រុកកំពង់រោទិ៍ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជន ជាពិសេសគណនី ហ្វេសប៊ុក ឈ្មោះ បញ្ញា បញ្ញា ឱ្យបានជ្រាបថា ការស្នើសុំដាក់គម្របមាត់លូនៅលើលូតាមបណ្តោយផ្លូវ ៣១៤D ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៦ (ជិតផ្សារកំពង់រោទិ៍) ហើយលោកអភិបាលស្រុកមិនអនុញ្ញាតឱ្យបុគ្គល ឈ្មោះ អ៊ុំ បញ្ញា នេះធ្វើការដាក់គម្របលូដោយខ្លួនឯង មូលហេតុ៖
១/- លូនេះជាលូសាធារណៈរបស់រដ្ឋ ដែលរដ្ឋបាលស្រុកបានធ្វើការសាងសង់រៀបចំប្រព័ន្ធលូរំដោះទឹក និងរៀបចំក្រាលការ៉ូឡានៅតាមចិញ្ចើមផ្លូវ ដើម្បីទុកធ្វើជាផ្លូវអ្នកថ្មើរជើង។ ម្យ៉ាងវិញទៀតគម្រោងនេះកំពុងឋិត នៅក្នុងកំឡុងពេលនៃការថែទាំ និងការធានារបស់ក្រុមហ៊ុនទទួលការសាងសង់។ សូមបញ្ជាក់ថាគម្របលូនេះ ក្រុមហ៊ុនសាងសង់បានចាក់គម្របបិទជិតរួចហើយ ទើបតែថ្មីៗនេះទទួលរងនូវការខូចខាតដោយការបំផ្លិចបំផ្លាញ របស់ជនអគតិមួយចំនួន ទន្ទឹមនឹងនេះរដ្ឋបាលស្រុកក៏បានទាក់ទងទៅខាងក្រុមហ៊ុនអោយមកធ្វើការជួសជុល រួចហើយដែរ។
២/- កន្លងមកបុគ្គលឈ្មោះ អ៊ុំ បញ្ញា ដែលមានផ្ទះនៅជាប់នឹងផ្លូវរំដោះទឹកលូនេះ បានរំលោភបំពានយក ទីតាំងនៅលើបរិវេណលូ និងចិញ្ចើមផ្លូវដែលរដ្ឋបាលស្រុកបានរៀបចំក្រាលការ៉ូឡាសម្រាប់អ្នកថ្មើរជើងដើរ យក មកធ្វើអាជីវកម្មផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យ ដែលបង្កឱ្យមានការស្ទះលូ ជាញឹកញាប់។
៣/- បច្ចុប្បន្នបុគ្គលឈ្មោះ អ៊ុំ បញ្ញា បាននឹងកំពុងតែបន្តរំលោភបំពានយកបន្ថែមនូវផ្លូវរំដោះទឹកដែល ហូរចេញពីលូនៅតាមបណ្តោយផ្លូវ ៣១៤០ មានទំហំ ទទឹង ៣ម៉ែត្រ បណ្តោយ ៣៨ម៉ែត្រ និងដីចំណីលូដែល ជាដីសាធារណៈរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងព្យាយាមធ្វើការសាងសង់នូវសំណង់នានា ថែមទៀត។
ចំពោះករណីនេះរដ្ឋបាលស្រុកកំពុងតែដោះស្រាយ និងទប់ស្កាត់ក្នុងការរំលោភបំពាននេះ។ អាស្រ័យហេតុនេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន។