ទំនងទើសភ្នែកពេក ទើប ឆាត ស្នើ ប៉ូលិស ជួយចុះពិនិត្យ…!

ខេត្តកណ្តាល ៖ ក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយទទួលបានព័ត៌មាន ចូលមកក្នុងគ្រុបតេលេក្រាមផ្លូវការ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដែរមានខ្លឹមសារថា : ( ខ្ញុំបាទសូមគោរពអធិការដ្ឋាននគបាលក្រុងតាខ្មៅជាទីគោរព បញ្ហាស្លាកសញ្ញាចរាចរណ៍ផ្លូវ២១ ត្រូវបានបងប្អូនធ្វើការដាក់ផ្លាកបិតជិត សូមអធិការក្រុងមេត្តាជួយដោះស្រាយផងលោកពូ បើបិទជិតចឹងបងប្អូនដែលធ្វើដំណើរតាមផ្លូវនឹង មិនដឹងថាផ្លូវណាផ្លូវនឹងត្រូវបទទៅណាមកណាទេ ជាពិសេសបងប្អូនដែលមកពីបណ្ដាលខេត្ត ) បន្ទាប់មកលោកអធិការបានចាត់អោយកម្លាំងជំនាញសណ្តាប់ធ្នាប់ និង ចរាចរណ៍ ក្រុងតាខ្មៅ ចុះពិនិត្យនិងអប់រំណែនាំដល់ពុកម៉ែបងប្អូនអាជីវករ ដែរបើកលក់ដូរតាមដងផ្លូវ អោយទុកសិទ្ធអាទិភាព គំនូសថ្មើរជើង និង ហាមដាច់ខាតរាល់ការដាក់លក់តាំងផលិតផល សំយ៉ាបបិទបាំងផ្លាកសញ្ញា ប្រាប់ទិសដៅ តាមផ្លូវនៃក្រុងតាខ្មៅ តទៅទៀត ។

ក្រុមការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមអរគុណសម្រាប់ការផ្តល់ព័ត៌មាន ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close