ស្នងការ​​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ អំពាវនាវ អោយ បុគ្គលជាម្ចាស់រថយន្ដ​ និងជាអ្នកបេីកបររ​ថយន្ដដឹកកម្មករ​ កម្មការិនី​ ដែលបានបង្កគ្រោះថ្នាក់ ចូលខ្លួនទទួលខុសត្រូវ

សេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​  ចំពោះបុគ្គលជាម្ចាស់រថយន្ដ​ និងជាអ្នកបេីកបររ​ថយន្ដដឹកកម្មករ​ កម្មការិនី​ ដែលបានបង្កគ្រោះថ្នាក់កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៦ និង២៥នាទី លើផ្លូវជាតិលេខ៤ (៣៥-៣៦) ចំណុចភូមិព្រៃផ្ដៅ ឃុំត្រ​ពាំងគង ស្រុកសំរោងទង ដោយ​កត្តា​ឆ្វេសប្រហែស​ និងជាការទទួលខុសត្រូវទាំងស្រុងចំ​ពោះអ្នកដំណេីរដែលជាអ្នកជិះរថយន្ដរក្សាកម្រៃសេវាឈ្នួ​លរបស់ខ្លួនជ្រាបថា ៖​  ដោយបានពិនិត្យនិងបានវាស់វែងស្រាវជ្រាវលេីលក្ខណៈបច្ចេកទេសយានយន្ដក្នុងពេលបង្កគ្រោះថ្នាក់​ ជំនាញ​ចរាចរណ៍​កំណត់បានថា​ គ្រោះថ្នាក់​ចរា​ចរណ៍​ខាងលេី​ គឺបណ្ដាលមកពីកត្ដាឆ្វេសប្រហែស​របស់​អ្នកប្រើប្រាស់​យាន​ ដូច្នេះ​ សូមបុគ្គល ដែលមានឈ្មោះ​ តន​ សុខទីន​  (​ TON  SOKTIN )  អត្ដសញ្ញាណ​ប័ណ្ណ​លេខ 031012772​ នៅភូមិបន្ទាយខ្មែរ​  ឃុំជេីងរាស់​ ស្រុក​សាមគ្គី​មុនីជ័យ​ ខេត្ត​កំពង់ស្ពឺ​  ចេញមុខមកទទួលខុសត្រូវ លេីការផ្ដល់សំណង​ រ៉ាប់រងថ្លៃព្យាបាលជម្ងឺ និងផ្លូវច្បាប់។

ករ​ណី​នេះ មិនចេញមុខមក សមត្ថកិច្ច និងបន្ដនីតិវិធី​ អនុវត្ត​តាមផ្លូវតុលាការ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close