ហ្វេសប៊ុក មួយចំនួន បង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវវីដេអូ ដែលមានសកម្មភាពសត្វខ្លាចូលមករកចំណី និងចង់ខាំសត្វឆ្កែ ក្នុងឃុំ្មស្មោងខាងត្បូង ស្រុកកំចាយមារ តាមពិត រូបភាព កើតឡើងនៅបរទេស ទេ…!
ភ្នំពេញ៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថា មានគណនី ហ្វេសប៊ុ កមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវវីដេអូ ដែលមានសកម្មភាពសត្វខ្លាចូលមករកចំណី និងចង់ខាំសត្វឆ្កែ ក្នុងឃុំ្មស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលវីដេអូនេះ បានកើតឡើងនៅឯបរទេស មិនមែនក្នុង ព្រះរាជាណាចក្រកម្ពុជា ទេ។
តាមការស្រាវជ្រាវ វីដេអូនេះត្រូវបានសារព័ត៌មានបរទេសបានផ្សាយតាំងពីអំឡុងខែមេសា ឆ្នាំ២០២៤ មកម្លេះ។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយសូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ចៀសវាងការភាន់ច្រឡំពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឲ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឲ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើអោយមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។