ខេត្តកំពង់ស្ពឺ៖ ស្នងការខេត្តកំពង់ស្ពឺ បញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដឹកកម្មកររោងចក្របណ្ដាលឲ្យរងរបួសបងប្អូនកម្មករ កម្មការិនី ៤៥នាក់ នាព្រឹកថៃ្ងទី២៥ មិថុនា ២០២៤ នៅលេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមសេចក្ដីរាយការណ៍ ថាមកពីរថយន្ដបុករថយន្ដពីក្រោយរួចគេចទៅបុកម៉ូតូមួយគ្រឿងទៀតរួចក្រឡាប់តែម្ដង ។ អ្នករងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សមត្ថកិច្ច បញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមានកម្មកររងរបួសធ្ងន់ស្រាលចំនួន ៦៣នាក់ ស្រី ៥៦នាក់ ក្នុងនោះមាន ៖
– របួសធ្ងន់ចំនួន ២៣នាក់
– របួសស្រាលចំនួន ៤០នាក់