ភ្នំពេញ៖ ប៉ូលិស លើកឡើងថា នៅពេលថ្មីៗនេះមាន ការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធសកម្មភាព ប្រើប្រាស់ អាវុធ ដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទនម្តខ្លាំងក្លាបង្ហាញដល់អ្នកដទៃមើលថា ខ្លួនពូកែ ។
បន្ទាប់ពីឃើញការផ្សព្វផ្សាយពត៌មាននេះភ្លាម ប៉ូលិស ខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅគ្រូឈ្មោះ ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រពាំងស្ងោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ ដើម្បីរងចាំសុំគោលការណ៍ អនុវត្តបន្តពី ថ្នាក់លើរបស់ខ្លួនសិន។
បើតាមសមត្ថកិច្ច សួរនាំគឺ គាត់សារភាពថា រូបភាពខាងលើនេះគឺបានបង្ហោះកាលពីខែមេសាឆ្នាំ២០២២មកម្លេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្ដាជ្រាបជាព័ត៌មាន ៕