ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង ៣០នាទី នៅត្រង់ចំណុចភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សារី ធារក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម។
សូមជម្រាបថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល២១៖២២០នាទី មានករណីប៉ុនប៉ងឃាតកម្ម នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម លេីជនរងគ្រោះឈ្មោះ ព្រួយ សុខណាង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ វ៉ន វណ្ណេី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហេីយឈ្មោះ ព្រួយ សំណាង និងឈ្មោះ វ៉ន វណ្ណេីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យរាជធានីភ្នំពេញ។
តាមចម្លេីយសាកសួរបឋមរបស់ជនសង្ស័យ បានសារភាពថា ខ្លួនបានពូថៅទៅវាយ អតីតប្រពន្ធឈ្មោះ ព្រួយ សុខណាង និងអតីតម្តាយក្មេកឈ្មោះ វ៉ន វណ្ណេី ដែលទេីបលេងលះគ្នារយៈពេលប្រហែល០១ខែ បណ្តាលឲ្យរងរបួសជាទម្ងន់ ពិតប្រាកដមែន។
បច្ចុប្បន្ននាយដ្ឋានបានប្រគល់ជនសង្ស័យខាងលេី ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕