ចាប់បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន

ខេត្តកែប៖ កាលពីថ្ងៃទី២២ មិថុនា ២០២៤ វេលាម៉ោង២ និង ០០នាទី រសៀល កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប សហការជាមួយកម្លាំងនគរបាលខេត្តកំពត ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន របស់សាលាដំបូងខេត្តកំពត លេខ: ៧៨(ឈ) ចុះថ្ងៃទី១៩/០២/២៤ និងសំណុំរឿងព្រហ្មទណ្ឌលេខ: ៣១ ចុះថ្ងៃទី០៦/០១/២៣ ចេញដោយ លោក អ៊ុំ ឆវត្តិក៏ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ដែលមានជនត្រូវចោទឈ្មោះ បូរ រ៉ាម៉េត ភេទប្រុស កើតឆ្នាំ១៩៨៨ រស់នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពាក់ព័ន្ធបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅស្រុកកំពង់ត្រាច ខេត្តកំពត។

ដកហូតវត្ថុតាង ទូរសព្ទ១គ្រឿង ក្រោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ដោយអនុវត្តតាមការណែនាំពី ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និង លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានប្រគល់ជនត្រូវចោទខាងលើ ឱ្យទៅកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីអនុវត្តនីតិវិធីបន្ត។

អត្ថបទដែលជាប់ទាក់ទង
Open

Close