ទម្លាក់យោង វិធីសាស្ត្រ បោកដដែលៗ នៅតែមានប្រសិទ្ធភាព…លើកនេះ ប៉ូលិស ចាប់បាន ស្ត្រីម្នាក់ ហើយ

កំពង់ស្ពឺ​ ៖​ សមត្ថកិច្ច បញ្ជាក់ថា នៅចំណុចផ្សាស្លាបលែង​ ស្រុក​បសេដ្ឋ​ ខេ​ត្តកំពង់ស្ពឺ​ មានជនសង្ស័យចំនួន០៣នាក់ (​ប្រុស​០១)​ មិនស្គាល់អត្តស​ញ្ញា​ណ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 មិនស្គាល់សេរីឆ្នាំ ពាក់ផ្លាកលេខភ្នំពេញ​ xxxx ធ្វើសកម្មភាព​ទម្លាក់​ដុំថង់មាស (ក្លែងក្លាយ​)​ មុខជនរងគ្រោះដែលកំពុងតែ​ធ្វើ​ដំណេីរក្នុងផ្សារ​ដោ​យធ្វេីជាហេតុចៃដន្យមិនអោយ​មានការភ្ញាក់ផ្អេីលដ​ល់អ្នកដទៃឬម្ចាស់ទ្រព្យចំពោះមុខជនរងគ្រោះ​រួចបា​នហៅជនរងគ្រោះខ្សឹបថាកុំមាត់ប្រាប់គេចាំចែកគ្នា។

ជនសង្ស័យ​មានឈ្មោះ​ សៅ សារឿន ហៅចន្ដា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ​បានទទួល​ស្គាល់​ថា​ខ្លួន​និងបក្ខពួក​ចំនួន០២ទៀតពិតជាបានធ្វេីសកម្មភាពដូចអ្វីដែលជនរងគ្រោះរៀបរាប់អញ្ចឹង​ ជាចៃដន្យស្រា​ប់តែកំពុងនិយាយហៅជនរងគរោះដេីរចេញក្រៅផ្សាទៅរកកន្លែងស្ងាត់ដេីម្បីបេីកថង់មាសនិងចែកគ្នាស្រាប់តែ​មា​នសមត្ថកិច្ច​នគរបាល ​មកសាកសួរ និងទទួលបានសេចក្ដីរា​យការណ៍ពីជនរងគ្រោះទេីបបែកការរួចសមត្ថកិច្ច ឃាត់ម​កសួរនាំតែម្ដង។ តាមចម្លើយរបស់ជនសង្ស័យឈ្មោះសៅ សារឿន ហៅចន្ដា បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើល្បិចទម្លាក់ថង់ និងមានបំណ​ង ឆបោកយកទ្រព្យមានតម្លៃពីជនរងគ្រោះឈ្មោះ ឡាយ គីមសុខ ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល ​កំពុង​ដំណើរ​ការ​នីតិវិធី​កសាងសំណុំរឿង​បញ្ជូនទៅ​ ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បន្ដទៅអយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ចំណាត់ការ​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close