ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជាក់ថា មិនមែនកាត់កម្មវិធីទេ នេះជាយន្តការ នៃការរៀបចំអោយមានតម្លាភាព នៃបរិមាណការងាររបស់មន្ត្រីអាជ្ញាកណ្តាល ចៅក្រម ទាំងអស់គ្រប់ស្ថានីយ។
ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបនេះបន្តថា កាលពីមុនមានមន្ត្រីនៅស្ថានីយខ្លះ ទទួលបានតែ1ឬ2កម្មវិធីក្នុង1សប្តាហ៍ មន្ត្រីស្ថានីយខ្លះទទួលបាន5ទៅ6កម្មវិធីក្នុង1សប្តាហ៍ ធ្វើអោយមានការច្រណែន និងការទិទានអំពីការបែងចែកបក្សពួក។ ឥឡូវយើងរៀបចំអោយមានតម្លាភាព និងតុល្យភាពការងារ គឺមន្ត្រីទាំងអស់ទទួលបានចំនួនកម្មវិធីស្មើៗគ្នា មួយសប្តាហ៍មាន15កម្មវិធីចែកនឹង5ក្រុម មួយក្រុមទទួលបាន3កម្មវិធីស្មើគ្នា។ ទន្ទឹមនឹងនោះសហព័ន្ធក៏បានបន្ថែមថវិកាឧបត្ថម្ភដល់មន្ត្រីតាមជំនាញនិងវិជ្ជាជីវ:រៀងៗខ្លួន ដោយមន្ត្រីអាជ្ញាកណ្តាលចៅក្រមទទួលបានយ៉ាងតិច10ម៉ឺនរៀលក្នុងមួយកម្មវិធី នេះជាការដំឡើងដំណាក់កាលទី1។
ចំណែកថវិកាឧបត្ថម្ភទាំងអស់នេះ គឺសហព័ន្ធស្នើសុំពីខាងស្ថានីយ បើទោះជាសហព័ន្ធបានប្រកាសសម្រេចដំឡើងថវិកាជូនមន្ត្រីរហូតដល់10ម៉ឺនរៀលក្នុងមួយកម្មវិធីរួចហើយក្តី ក៏ប៉ុន្តែមកដល់ពេលនេះស្ថានីយមួយចំនួនមិនទាន់យល់ព្រមតាមសំណើរសុំបន្ថែម ថវិកា របស់សហព័ន្ធចំពោះមន្ត្រីនៅឡើយទេ ព្រមទាំងគំរាមបិទកម្មវិធីចោលថែមទៀតផង។ ធ្វើមិនស្រួលដូចនិយាយទេ។ សូមអរគុណ។