អនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៨:២០ នាទីយប់ លោកផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ០៤ទីតាំង ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់ចោមចៅទី៣ ក្នុងនោះរួមមាន៖
១-អាជីវកម្ម ម៉ាស្សា នាមករណ៍ វ៉ាងជាវស្បា របស់ឈ្មោះ SHUI YING ភេទស្រី ជនជាតិចិន
២-អាជីវកម្ម ម៉ាស្សា នាមករណ៍ ជីន លីហោ របស់ឈ្មោះ វ៉ូ ជីស៊ីង
៣-អាជីវកម្ម សណ្ឋាគារ នាមករណ៍ ស៊ាង ហ័រធាន
៤-អាជីវកម្ម ផ្ទះសំណាក់ នាមករណ៍ ជី ធាង
ក្រុមការងារបានធ្វើការណែនាំដូចខាងក្រោម៖
១-ម្ចាស់ទីតាំងត្រូវរៀបចំស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ
២-ហាមជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទក្នុងទីតាំអាជីវកម្ម
៣-ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងទីតាំអាជីវកម្ម
៤-ហាមជួញដូរផ្លូវភេទនៅក្នុងទីតាំអាជីវកម្ម ។