ភ្នំពេញ៖ នៅពេលនេះ ខ្មាន់កាំភ្លើង ដែលបានចូលទៅបាញ់ មនុស្សដល់ក្នុងផ្ទះ នៅខណ្ឌច្បារអំពៅ បណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករងរបួសមួយចំនួនទៀត ហើយជនដៃដល់បានព្យាយាមរត់គេចខ្លួន ពេលនេះ ត្រូវបានកម្លាំងជំនាញក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បើកប្រតិបត្តិរហូតឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់យកទៅផ្ទន្ទាទោសតាមផ្លូវច្បាប់បានហើយនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
គួរជម្រាបថា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះមានករណីខ្មាន់កាំភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងផ្ទះ ស្ថិតនៅខណ្ឌច្បារអំពៅបណ្តាលឲ្យមាន មនុស្សស្លាប់ និងរងរបួសមួយចំនួនទៀត បន្ទាប់មកជនដៃដល់បានព្យាយាមរត់គេចខ្លួនបាត់៕