ភ្នំពេញ៖ យោងតាមព័ត៌មានបឋម ដែលអង្គភាព ព័ត៌មានយើង ទទួលបាន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣ និង៥០នាទី មានករណីភ្ញាក់ផ្អើល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយករណី ខ្មាន់កាំភ្លើង បានចូលទៅបាញ់មនុស្ស ដល់ក្នុង បុរី ប៉េង ហួត បឹងស្នោរ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ចំណែកខ្មាន់កាំភ្លើងគេចខ្លួនបាត់។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនបង្ក៕