លោកឧត្តមសេនីយ៍ទោ ហួត សុធី ណែនាំជម្រុញបន្ថែមដល់មន្រ្តីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច ធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ
សៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធី ពង្រឹង កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអានរបាយការណ៍ស្វាគមន៍ និងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបានកន្លងមក និងបានធ្វើការណែនាំជម្រុញបន្ថែមដល់មន្រ្តីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច ធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានកោតសរសើរចំពោះលទ្ធផលការងារកន្លងមក លើការងារគ្រប់គ្រងសន្ដិសុខរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឯកឧត្តមក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវចេះបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទទួលបានព័ត៌មាននានា ដែលសំដៅក្នុងការចូលរួមបង្ការ ទប់ស្កាត់បទល្មើសឲ្យបានទាន់ពេលវេលា៕