ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សាំង សុភ:វិចិត្រ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ (អនឡាញ) មួយកន្លែងនៅបន្ទប់ជួល ស្ថិតនៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាលទ្ធផលបានធ្វើការដកហូតរួមមាន៖
-កុំព្យូរទ័រ ចំនួន ១គ្រឿង
-ដុំ Wifi ចំនួន ១គ្រឿង
-តុ ចំនួន ១
ដោយធ្វើការឃាត់ខ្លួនបាន ចំនួន ២នាក់ (ស្រី ២នាក់) ក្នុងនោះមានបុគ្គលិកឡូតូ ចំនួន ១នាក់ និងម្ចាស់ទីតាំង ចំនួន ១នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ត ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។