គម្រោងដាក់លូមូលធំ ដើម្បីរំដោះការជន់លិចទឹកភ្លៀង

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងដាក់លូមូលធំ ទទឹង១ម៉ែត្រកន្លះទឹកហូរ ១ខ្សែ ចាប់ពីកែងស្តុបព្រឹទ្ធសភា ដល់កែងតំបន់ផ្សារបឹងកេងកង មានប្រវែងសរុបជាង ៥០០ម៉ែត្រ ដើម្បីរំដោះការជន់លិចទឹកភ្លៀង ចាប់ផ្តើមដំណើរការ ប្រកបដោយគុណភាព សុវត្ថិភាពការងារ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

គម្រោងដាក់លូមូលដ៏ធំ មួយខ្សែ ទទឹង១ម៉ែត្រកន្លះទឹកហូ ដ៏មានសារៈសំខាន់ ប្រវែងបណ្តាយសរុបជាង៥០០ម៉ែត្រថ្មី និងត្រៀមអ៊ុតកៅស៊ូAC ឡើងវិញ ប្រកបដោយគុណភាព សុវត្ថិភាព ស្ថិតក្នុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើកំណាត់មហាវិថី ម៉ៅ សេទុង (២៤៥) និងផ្លូវលេខ៥៧ ដែលត្រូវហូរចូលមកប្រព័ន្ធលូមេជប៉ុន វិថីត្រសក់ផ្អែម ៦៣ ដើម្បីរំដោះជំនន់ទឹកភ្លៀង គឺជាយុទ្ធសាស្ត្រការបញ្ជៀសលំហូរទឹក រួមទាំងរំដោះការជន់លិចទឹកភ្លៀង ៖
១. កំណាត់មហាវិថី ព្រះនរោត្តម
២. កំណាត់មហាវិថី ម៉ៅ សេទុង (២៤៥)
៣. វិថីត្រសក់ផ្អែម (៦៣)
៤. ផ្លូវលេខ ៤០០
៥. ផ្លូវលេខ ៣៩៨
៦. ផ្លូវលេខ ៣៨០
៧. ផ្លូវលេខ ៣៩២
៨. តំបន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៨. តំបន់វិទ្យាល័យសម្តេច ជា សុីម បឹងកេងកង
៩. ចំណុចស្តុប បឹងកេងកង
១០. ជាពិសេសតំបន់ភូមិសាស្រ្ត ផ្សារបឹងកេងកង និងផ្លូវលេខ៥៧ ជាដើម ។

គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរបឹងកេងកង បានបញ្ជាក់ថា ការងារប្រព័ន្ធលូមូលដ៏ធំថ្មី ១ខ្សែ និងត្រៀមអ៊ុតកៅស៊ូAC ឡើងវិញ ចាប់ផ្តើមអនុវត្តន៍ការងារហើយ ប្រកបដោយសុវត្ថិភាពការងារ បន្ទាប់ពីក្រុមការងារបានចុះសិក្សាកន្លងមកដើម្បីរំដោះការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំងសាលាខណ្ឌបឹងកេងកង សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានអនុវត្តន៍ការងារ បានទៅដល់ សូមប្រជាពលរដ្ឋ ចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើមហាវិថី ម៉ៅ សេទុង និងផ្លូវលេខ៥៧នេះ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕

ប្រភព ៖ TVK

អត្ថបទដែលជាប់ទាក់ទង
Open

Close