PM សហការ ជាមួយ មន្រ្តីគយចល័ត ចាប់ឡាន១គ្រឿង ពុំមានឯកសារពន្ធនាំចូល

ខេត្តកោះកុង៖ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកបូទុមសាគរ ចំនួន០២នាក់ សហការជាមួយមន្រ្តីគយចល័ត ផ្លូវ ក.៤៨ ឃាត់ចាប់បានរថយន្តចំនួន ០១ គ្រឿង ស្ថិតតាមបណ្ដោយវិថីសាយភូថង ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ៖
1- រថយន្តម៉ាក Toyota Hilux ឆ្នាំម៉ូដែល ២០១៣ កំលាំង 2500 cc ពណ៌ ប្រាក់ ចង្កូតឆ្វេង ពុំមានឯកសារពន្ធនាំចូល ពុំមានបិទលតាបត្រ និងពុំមានផ្លាកលេខ។

បច្ចុប្បន្នរថយន្តខាងលើបាននាំមករក្សាទុកជាបណ្តោះអាសន្ននៅសាខាគយនិងរដ្ឋាករខេត្តកោះកុង ដើម្បីអនុវត្តតាមនីតិវិធីជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close