មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ៖ បទចម្រៀង “យុត្តិធម៌ម្តាយខ្ញុំ» និងមានការចែករំលែកបន្ត ក្នុងចេតនាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃក្រុមគ្រូពេទ្យ ថែទាំព្យាបាលនៅអង្គភាពមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងទាំងមូល!

ខេត្តបាត់ដំបង៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ បន្ទាប់ពីមានករណី មរណភាពស្ត្រីអាយុ៤៣ឆ្នាំមានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៥:៤០ និងបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ២០២៤ ឃើញមានការចុះផ្សាយព័ត៌មានក្នុងបណ្តាញសង្គម ដោយធ្វើជាបទចម្រៀង “យុត្តិធម៌ម្តាយខ្ញុំ» និងមានការចែករំលែកបន្ត ក្នុងចេតនាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃក្រុមគ្រូពេទ្យ ថែទាំព្យាបាលនៅអង្គភាពមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងទាំងមូល។

ការលើកឡើងក្នុងបទចម្រៀងនេះ មិនបានឆ្លុះបញ្ចាំងតថភាពជាក់ស្តែងដែលជាការពិតក្នុងស្ថានភាពដែលក្រុម ការងារថែទាំព្យាបាលនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខិតខំជួយសង្គ្រោះអាយុជីវិតទាំងម្តាយនិងកូននោះទេ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដោយបានទទួលការចង្អុលបង្ហាញ និងការដឹកនាំតម្រង់ទិសផ្ទាល់ពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះអង្កេតស្រាវជ្រាវលើហេតុការណ៍នេះ តាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ និងមានការធ្វើអធិការកិច្ចជាបន្តបន្ទាប់ពីក្រសួងសុខាភិបាល ពីគណៈគ្រូពេទ្យជាតិកម្ពុជា និងពី រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញដូចខាងក្រោម៖

១-ចំពោះបុគ្គលិកថែទាំព្យាបាលនៅថ្ងៃកើតហេតុ ក្រុមការងារជំនាញអង្កេតស្រាវជ្រាវ និងអធិការកិច្ច បានរកឃើញការខ្វះចន្លោះរបស់បុគ្គលិកមួយចំនួន ក្នុង ភារកិច្ចវេនយាមប្រចាំការនៅថ្ងៃកើតហេតុ។

ឆ្លើយតបទៅនឹងចំណុចខ្វះចន្លោះនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងរដ្ឋបាលខេត្តបាត់ដំបង បានចាត់ វិធានការតឹងរឹង និងដាក់វិន័យដល់បុគ្គលិកពាក់ព័ន្ធដែលធ្វេសប្រហែសក្នុងការផ្តល់សេវ៉ា ព្រមទាំងបាននិងកំពុងរៀបចំ សម្រួលភារកិច្ច និងចាត់តាំងថ្នាក់ដឹកនាំគ្រប់គ្រងអង្គភាពមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាថ្មី សំដៅធ្វើឱ្យបានប្រសើរ ឡើងក្នុងការបម្រើសេវាថែទាំព្យាបា ដោយមានការតាមអភិបាលកិច្ចយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំមន្ទីរសុខ សុខាភិបាលនៃរដ្ឋបាលខេត្ត និងគណៈអភិបាលខេត្ត។

២-ចំពោះករណីអ្នកជំងឺ

ជាស្ត្រីអាយុ ៤៣ឆ្នាំ ពពោះចំនួន ៧ដង (elderly grand multiparity) ដែលមានជំងឺប្រចាំកាយ លើសសម្ពាធ ឈាម ឡើងជាតិស្ករ និងសម្រាលកូនក្នុងស្ថានភាពជំងឺខ្សោយតម្រងនោមស្រួចស្រាល់ និងខ្សោយថ្លើមធ្ងន់ធ្ងរ ឡើង ជាតិពុលដល់ប្រព័ន្ធខួរក្បាលបណ្តាលឱ្យសន្លប់បាត់ស្មារតី វីវត្តធ្ងន់ធ្ងរពាក់ព័ន្ធនឹងផលវិបាកជំងឺរ៉ាំរ៉ៃ និងមានផ្ទៃពោះ នៅ វ័យចំណាស់ដែលជាកត្តាប្រឈមនឹងហានិភ័យខ្ពស់ បានទទួលមរណភាពក្នុងរោគវិនិច្ឆ័យ *ពុលប្រព័ន្ធខួរក្បាលដោយ សារថ្លើម និងខ្សោយតម្រងនោមស្រួចស្រាល់ក្រោយសម្រាល» (Post partum hepatic encephalopathy with acute renal failure)។

ជាថ្មីម្តងទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សូមចូលរួមសម្តែងនូវសមានទុក្ខ សោកស្តាយ និង ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close