ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយផែនចរាចរណ៍ផ្លូវគោក ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សី ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មឥដ្ឋ ប៉ុស្តិ៍ និងប៉ុស្តនគរបាលរដ្ឋបាលពានី សរុបចំនួន១៧នាក់ ដឹកនាំដោយលោក សាយ ប៊ុនថេង អភិបាលរងស្រុកកំពង់ត្រឡាច រួមជាមួយ លោក ណៃ កាណុល នាយករងវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច បានចុះប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននិងប្រមូលផ្តុំនៅតាមតូបកាហ្វេចំនួន ០២ទីតាំងស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច សរុបចំនួន១២នាក់ ស្រីចំនួន០២នាក់។
វិធានការ បានអញ្ជើញឳពុកម្តាយនិងអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីអោយសិស្សានុសិស្សទាំងអស់នោះឈប់គេចសាលាហើយចូលរៀនវិញ។
រួមជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការពីរសំណាក់លោកលោកគ្រូ-អ្នកគ្រូជានាយក នាយករងសាលាវិទ្យាល័យ និងអាណាព្យាបាលសិស្សជាច្រើនរូបទៀតផង៕