ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សង្កត់ធ្ងន់ទៅលើការងារទំនូលខុសត្រូវរបស់ក្រុមការងារ អាជ្ញាកណ្តាល ចៅក្រមដែលគ្រប់គ្រងការប្រកួត និងប្រាក់ឧមត្ថម្ភដលក្រុមការងារតាមស្ថានីយ៍នីមួយៗអោយបានស្មើគ្នា មានតម្លាភាព

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯលកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ចំណាត់តាំងថ្មីកែសម្រួលសមាសភាពមន្ត្រីតាមកម្មវិធី និងបញ្ហាផ្សេងៗ ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់ៈ ឯកឧត្តម និន ភិរម្យ ឯកឧត្តម ម៉ិល កាដូ លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធ អគ្គលេខាធិការ អគ្គលេខាធិការរងសហព័ន្ធ សមាជិកប្រតិបត្តិ គណៈកម្មការ អនុគណៈកម្មការបច្ចេកទេសគ្រប់ជំនាញ គណៈកម្មកាទទួលបន្ទុករួម គណៈកម្មការអចិន្ត្រៃ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត ក្នុងពហុកីឡដ្ឋានជាតិ។

លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរងបានគូសបញ្ជាក់ថា នៅក្នុងចំណាត់តាំងកែសម្រួលថ្មីនេះក្រុមការងារបច្ចេកទេសរបស់សហព័ន្ធប្រដាល់គុនខ្មែរដែលបាននឹងកំពង់បម្រើការងារតាមស្ថានីយ៍ដៃគួអភិវឌ្ឍន៍ទាំងអស់របស់សហព័ន្ធត្រូវបានបែងចែកក្រុមការងារជា៥ក្រុម ហើយក្នុង១ក្រុមៗបានបែងចែកមាន ១.ថ្នាក់ដឹកនាំប្រចាំការ ២.ស្នងការគ្រប់គ្រង និងតាមដានការប្រកួត ៣.ក្រុមការងារវិនិច្ឆ័យ និងអាជ្ញាកណ្តាល-ចៅក្រម ៥.លេខាតុប្រកួត ៦.ក្រុមការងាររៀបចំខ្លួនកីឡាករ-កីឡាការិនី ៧.ក្រុមពេទ្យ និងសង្គ្រោះ ៨.ក្រុមការងារពិនិត្យសុខភាព និងថ្លឹងទម្ងន់។

ក្នុងឱកាសនោះដែរឯកឧត្តមប្រធានសហព័ន្ធ បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើការងារទំនូលខុសត្រូវរបស់ក្រុមការងារ អាជ្ញាកណ្តាល ចៅក្រមដែលគ្រប់គ្រងការប្រកួត និងប្រាក់ឧមត្ថម្ភដលក្រុមការងារតាមស្ថានីយ៍នីមួយៗអោយបានស្មើគ្នា មានតម្លាភាព (យ៉ាងតិចណាស់ក្នុង១សប្តាហ៍បាន៣កម្មវិធី) ក្នុងអាណត្តិថ្មីដែលដឹកនាំដោយឯកឧត្តមប្រធាន ជាពិសេសឯកឧត្តមប្រធានបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម ដើម្បីអោយមន្ត្រីគ្រប់លំដាប់ថ្នាក់មានការអភិវឌ្ឍន៍ និងរីកចម្រើនទៅតាមសម័យកាលឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង
Open

Close