ទំនាស់ពាក្យសម្តី រវាង មន្ត្រីអាវុធហត្ថ និង ពលរដ្ឋ…កងរាជអាវុធហត្ថ នឹងធ្វើការពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ត្រឹមត្រូវ!
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយតាមបណ្ដាញប្រព័ន្ធព័ត៌មានសង្គម អំពី សកម្មភាព របស់យោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ជាមួយប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា តាមសេចក្តីរាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ករណីនេះបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មូលហេតុ ទំនាស់ពាក្យសម្តី ។ កងរាជអាវុធហត្ថ នឹងធ្វើការពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ត្រឹមត្រូវ។




