ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ របស់រដ្ឋបាលខណ្ឌ៧មករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា លោក ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោក នាយកទីចាត់ការផែនការរាជធានីភ្នំពេញ លោក អភិបាលរងខណ្ឌ លោក អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង៨ តំណាងក្រុមហ៊ុនចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ និង បងប្អូនតំណាងប្រជាពលរដ្ឋ សរុបចំនួន ១១១នាក់ និង មានតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃគម្រោងចំនួន ១៣ក្រុមហ៊ុន ។
ជាលទ្ធផល ការដេញថ្លៃគម្រោងខាងលើបានទទួលជោគជ័យ ១០០% ដោយមានការគាំទ្រ និងបានចូលរួមដេញថ្លៃ បានគ្រប់សង្កាត់ និង គ្រប់គម្រោងទាំងអស់ ពីសំណាក់ក្រុមហ៊ុនចូលរួមដេញថ្លៃនាពេលនេះ ។