បញ្ឈប់ ទទួលផ្ញេីម៉តូ ក្បែររបងសាលា ដើម្បីបំបាត់ភាពអាណាធិបតេយ្យ និង សិស្សគេចសាលា

ស្រុកខ្សាច់កណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក​ អែតដា​ ដូរ៉ាមី​ អភិបាលរងស្រុក តំណាងលោក​ ចេង​ ឌីណា​ ប្រធានគណ:បញ្ជាការឯកភាំពស្រុក​ បានដឹកនាំគណៈបញ្ជាការឯកភាព​ និងអាជ្ញាធរភូមិ​ ឃុំ​ រួមជាមួយនាយកវិទ្យាល័យ​ ហ៊ុន​ សែន​ ខ្សាច់កណ្ឌាល​ ចុះត្រួតពិនិត្យ​ ធ្វើ​ការអប់រំ​ ណែនាំដល់សិស្សានុសិស្ស ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក​ ការពាក់មួកសុវត្ថិភាព​ និងការប្រេីប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ នៅចំណុចមុខវិទ្យាល័យ​ ហ៊ុនសែន​ រ៉ូតាខ្សាច់កណ្ដាល​ នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល​ ។

ក្នុងនោះ​ អាជ្ញាធរ បានធ្វេីការបានណែនាំទៅអាជីវករលក់ដូរ​ក្បែរបរិវេណវិទ្យាល័យ ដែលទទួលផ្ញេីម៉ូតូ​សិសានុសិស្សនៅទីនោះ​ មកធ្វេីកិច្ចសន្យាបញ្ឈប់ទទួលផ្ញេីម៉តូចាប់ពីថ្ងៃធ្វេីកិច្ចសន្យានេះតទៅ ដើម្បីបំបាត់ភាពអាណាធិបតេយ្យ និងគេចសាលារបស់សិស្ស។

គណៈបញ្ជាការឯកភាពស្រុក នឹងបន្តរឹតបន្តឹងការអនុវត្តតាមច្បាប់ចរចរាណ៍ផ្លូវគោក​ ដោយមានការផាកពិន័យទៅតាមច្បាប់។​

 

អត្ថបទដែលជាប់ទាក់ទង
Open

Close