សេចក្តីជូនដំណឹង ស្តីពី ការបើកការដ្ឋានជួសជុសកែលម្អកំណាត់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ សូមជម្រាបដល់សាធារណជន និងអតិថិជនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទាំងអស់ជាទីគោរពរាប់អាន ដើម្បីទប់ស្កាត់ការបាក់ដីដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងជួយទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងធ្វើការជួសជុលកែលម្អផ្លូវតាមដំណាក់កាលដូចខាងក្រោម:

១. ចាប់ពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១៦:០០នាទី រហូតដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ ម៉ោង ១២:០០នាទី ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងវ៉ាជែងបាន។

២. ចាប់ពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១២:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងវ៉ាជែង ។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់បាន។

៣. ចាប់ពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១៨:០០នាទី រហូតដល់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១២:០០នាទី ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៣+៥០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៣០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់ ។អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងវ៉ាជែងបាន។

៤.ចាប់ពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ ម៉ោង ១២:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៣+៥០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៣០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងវ៉ាជែង ។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងចរាចរណ៍ធម្មតា និងគន្លងឈប់បន្ទាន់បាន។

អាស្រ័យហេតុនេះ សូមអតិថិជនដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់ចំចំណុចទីតាំងដែលកំពុងជួសជុលដូចបានជម្រាបជូនខាងលើទាំងអស់ សូមមេត្តាបន្ថយល្បឿនបើកបរ និងបន្ថែមការប្រុងប្រយ័ត្នឲ្យបានខ្ពស់។

សូមសាធារណជន និងអតិថិជនទាំងអស់ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយចូលរួមសហការ ដើម្បីសម្រួលឱ្យការដ្ឋានជួសជុសនេះ អនុវត្តទៅបានដោយរលូន សម្រេចបានតាមផែនការដែលគ្រោងទុក និងទទួលបានលទ្ធល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close