ឧត្តមសេនីយ៍ទោ ខូវ ឆាយ ៖ ខ្ញុំហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ចំពោះសំដីគ្រប់ម៉ាត់ របស់ខ្ញុំ…!

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ ៖ ខ្ញុំហ៊ានធ្វើហ៊ានទទួលខុសត្រូវ ខ្ញុំទទួលខុសត្រូវចំពោះសំដីរបស់ខ្ញុំគ្រប់ម៉ាត់។ ខ្ញុំមិនដែលរើសអើងជាតិសាសន៍ណាមួយឡើយ ខ្ញុំមានមិត្តភ័ក្តគ្រប់ជាតិសាសន៍ សាសន៍ណាក៏មានល្អមានអាក្រក់ដែរ។ ខ្ញុំមិនដែលយកអ្នកណាជាសត្រូវឡើយ គ្រាន់តែខ្ញុំប្រកាន់គោលការណ៍មិនសេពគប់ជាមួយមនុស្សក្រឡិចក្រឡុច ក្រអើតក្រទមឡើយ។ ដរាបណាអ្នកឯងនៅតែក្រអើតក្រទម យកគុនខ្មែរជាឈ្នាន់ដើម្បីប្រយោជន៍អ្នកឯង ខ្ញុំគ្មានថ្ងៃធ្វើការជាមួយអ្នកឯងឡើយ។ អ្នកឯងមានសិទ្ធិរស់នៅប្រទេសកម្ពុជា ខ្ញុំក្នុងនាមពលរដ្ឋកម្ពុជាសូមស្វាគមន៍ អ្នកវិនិយោគនៅកម្ពុជា ខ្ញុំត្រេកអរ តែបើចង់ឡើងវ៉ៃនៅកម្ពុជា ខ្ញុំអត់សហការជាមួយទេ ដោយសារខ្ញុំគ្មានទំនុកចិត្ត។

ក្នុងនាមជាពលរដ្ឋកម្ពុជា អ្នកណាស្រលាញ់កម្ពុជាជាមិត្តខ្ញុំ អ្នកណាបំផ្លាញកម្ពុជាខ្ញុំមិនលើកលែងទេ។

ក្នុងនាមប្រធានសហព័ន្ធគុនខ្មែរ អ្នកណាលើកតម្កើនគុនខ្មែរជាមិត្តរបស់ខ្ញុំ អ្នកណាបំផ្លាញ់គុនខ្មែរ ខ្ញុំមិនអោបដៃឈមើលទេ។

អត្ថបទដែលជាប់ទាក់ទង
Open

Close