សូមរួសរាន់ អ្នកចង់ចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ

សូមជូនដំណឹងដល់បងប្អូន ដែលមានកូនក្មួយ ចង់ចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ សូមរួសរាន់ មកទទួលយកឯកសារដាក់ពាក្យ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ។

លក្ខណ្ឌ៖

១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)

២- មានអាយុពី ១៨ ដល់ ២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ)

៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ

៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ

៥- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ 

៦- មានកម្ពស់ចាប់ពី ១,៧០ម៉ែត្រចិតសិបឡើងទៅ  

៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព

៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ទឹកមូត្រ)។

អត្ថបទដែលជាប់ទាក់ទង
Open

Close