ភ្នំពេញ ៖ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង នៅខាងកើតផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបង្ក្រាប ករណី បទល្មើសគ្រឿងញៀន ។
សូមជម្រាបជូនផងដែរថា ក្នុងប្រតិបត្តិការចុះបង្ក្រាប ករណីខាងលើនេះដែរ ក៏មានការផ្ទុះអាវុធបាញ់តដៃគ្នាជាច្រើនគ្រាប់ ជាមួយសមត្ថកិច្ចផង ដែរ, ហើយ ករណីខាងលើនេះត្រូវបានបញ្ចប់នាវេលាម៉ោង៦ និង០០នាទីល្ងាច ដោយ ជនល្មើស បានធ្វើអត្តឃាត៕









