ហេតុអ្វី ក្មួយៗ សិស្សានុសិស្ស ទៅរៀនសោះ ចាំបាច់យករបស់ទាំងនេះ ទៅជាមួយ…?

ខេត្តកណ្តាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងការចូលរួមសហការពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៤ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការជាមួយគ្រឹះស្ថានមធ្យមសិក្សា ចុះធ្វើរដ្ឋបាលនៅតាមបន្ទប់ថ្នាក់រៀន នៅក្នុងសាលាវិទ្យាល័យ ហ៊ុន សែន កោះធំ ចុះត្រួតពិនិត្យនិងចាប់យកបារីអេឡិចត្រូនិច(វ៉េប) ឧបករណ៍ផ្សេងៗដែលបង្កគ្រោះថ្នាក់ ឬហានិភ័យប៉ះពាល់ដល់សុខភាពចំពោះសិស្សានុសិស្ស។

ជាលទ្ធផលដោយបានកោះហៅសិស្សចំនួន១០នាក់

១-ឈ្មោះ ផេង តារារិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិ ខ្មែរ សិស្សថា្នក់ទី(០៩A)
២-ឈ្មោះ រដ្ឋ័ ស៊ីងង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩A)
៣-ឈ្មោះ ជាតិ សក្កិករណា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩A)
៤-ឈ្មោះ សូត្រ សុវណ្ណធារ៉ាយុ ភេទប្រុស អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី(០៩A)
៥-ឈ្មោះ រី រតនៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩C)
៦-ឈ្មោះ ស្រ៊ាង លីហាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្ស ថ្នាក់ទី(០៩A)
៧-ឈ្មោះ ហេង គីមសេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩A)
៨-ឈ្មោះ ម៉ាត់ ម៉ាទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម សិស្សថ្នាក់ទី(០៩D)
៩-ឈ្មោះ ស៊ុន រីម៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៨D)
១០-ឈ្មោះ ស្រូត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៨D)

ក្នុងការត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ថ្នាក់រៀនគឺបានរកឃើញមានលាក់ទុក នៅកាំភ្លើងជ័រចំនួន០៦ដើម បាញ់គ្រាប់ជ័រ និង កូនកាំបិតជ័រចំនួន០១ដើម និងកូនកាំបិតដែកចំនួន០១ដើម ហើយនិងខ្សែក្រវាត់ចំនួន០៣ខ្សែ ដែលបានលាក់ទុកនៅក្នុងកាបូបស្ពាយរបស់សិស្សដូចបានរៀបរាប់ជូនខាងលើនេះ។ ហើយត្រូវបានសមត្ថកិច្ចនគរបាលយើង ធ្វើការដកហូតយកសម្ភារៈខាងលើនេះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ និងកោះហៅអញ្ជើញអាណាព្យាបាលសិស្សខាងលើនេះ មកធ្វើលិខិតធានានិងកិច្ចសន្យាអប់រំណែនាំកូនៗអោយត្រឡប់ទៅលំនៅដ្ឋានវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close