ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណី លួចស្រាបៀរ ABC ក្នុងម៉ាត7Eleven

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០១:០៥នាទីរំលងអាធ្រាត កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់ទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤នាក់ពីបទ លួច (លួចស្រាបៀរABC)ប្រព្រឹត្តនៅចំណុចក្នុងម៉ាត7Eleven ផ្លូវលេខ៣៣៧ ភូមិ៥ ក្រុមទី១៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០:៤៩នាទីយប់។

ជនសង្ស័យ:
១-ឈ្មោះ ខឹម សេរីមុនី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ១២២ សង្កាត់ផ្សារដេរប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ ជូ ដូណាល់ ភេទប្រុស អាយុ១៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខB២៤ ផ្លូវលេខ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ គង់ សុផារ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៤-ឈ្មោះ លី ប៊ុនគង់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
*វត្ថុតាងចាប់យកមាន៖
-ខ្សែរភ្លើងមួយចំនួន និងម៉ូទ័រសម្រាប់បូបទឹកចំនួន១(ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនោះលួចយក)
_ម៉ូតូមួយគ្រឿងម៉ាកYAMAHA QBX ពណ៌ ក្រហមលាយខៀវ ពាក់ស្លាក់លេខភ្នំពេញ1JB6665 ដែលមានលេខតួ និងលេខម៉ាសុិន049440 និងកាបូបពណ៏ខ្មៅចំនួន០១ ។
*ជនរងគ្រោះ:
-ឈ្មោះ ទូច តាយហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកម៉ាត7Eleven ស្នាក់នៅផ្ទះលេខ២៧៥ ផ្លូវលេខ៥៩៨ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close