ស្នងការខេត្តកំពត លម្អិត ករណី ក្មេងស្រី ដែលបានអះអាងថា មានអាយុ ១៣ឆ្នាំ មានផ្ទៃពោះ ត្រូវបានបុរស ឈ្មោះខ្លាកំពត បោះបង់ចោល…!

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ៖ រយៈពេលពេញមួយថ្ងៃកន្លងមកនេះ ការដោះស្រាយអំពី ករណី ក្មេងស្រី ដែលបានអៈអាងថាមានអាយុ ១៣ ឆ្នាំមានផ្ទៃពោះត្រូវបានបុរសដែលមានឈ្មោះខ្លាកំពត ( ឈ្មោះក្នុងបណ្តាញសង្គម Facebook ) បោះបង់ចោលនឹងមិនមានទំនួលខុសត្រូវជាមួយខ្លួន។

លោក ស្នងការ សូមជំរាបជូនសាវតានៃរឿងដូចខាងក្រោម

១. នៅពេលទទួលបានពត៏មាននេះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនិងដោយមានការឯកភាពពីឯកឧត្តម ព្រៈរាជអាជ្ញារ បានអញ្ចើញភាគីខាងបុរសមកអធិការក្រុងកំពតដើម្បីសាកសួរ ពីព្រោះពាក់ពន្ធ័និងការរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ។

២. បានធ្វើការទំនាក់ទំនងជាមួយនារីរងគ្រោះ និងធ្វើការស្រាវជ្រាវរកសាវតាពិតប្រាកដ ជាក់ស្តែងនារីនោះមិនមែនអាយុ ១៣ ឆ្នាំនោះទេ! កំណើតកើតថ្ងៃទី ១០ ខែកក្កដា ឆ្នាំ 2000 យោងតាមសំបុត្រកំណើតរបស់កូនជាមួយប្តីមុន ។

៣. បានធ្វើការសំរបសំរួលអ្នកទាំងពីរអោយត្រូវរ៉ូវគ្នាវិញ ហើយភាគីខាងបុរសក៏មិនបានបៈបង់ចោលនារីនោះដែរ នារីនោះទេដែលតែងតែរត់ទៅផ្ទះឯស្រុកកំណើត ។
៤. នារីនោះគាត់បានប្រឌិតថាគាត់មានអាយុ ១៣ ឆ្នាំក៏ព្រោះតែមិនមានថវិការដើម្បីត្រៀមសំរាលកូន និងសង្ឃឹមថានិងមានអង្គការនិងសប្បរសជនផ្សេងៗជួយដើម្បីសំរាលបន្ទុកគាត់នៅពេលសំរាលកូននៅពេលខាងមុខ ។

៥. លទ្ធផលចុងក្រោយគឺភាគីខាងបុរសព្រមទាំងម្តាយព្រមទទួលរ៉ាប់រងនិងទទួលស្គាល់នារីនោះជាកូនប្រសារ ក៏ប៉ុន្តែនារីនោះមិនព្រមផ្សៈផ្សាយជាមួយបុរសនោះតទៅមុខទៀតទេ ហើយក៏មិនទទួលការទំនប់បំរុងអ្វីទាំងអស់ពីខាងបុរសដែលត្រូវបានចោតប្រកាន់ពីខាងលើ ។

សមត្ថកិច្ច បានធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿងនិងកិច្ចសន្យារវាងអ្នកទាំងពីរ និងបានធ្វើការអប់រំណែនាំនារីនោះអោយឈប់ប្រឌិតរឿងបែបនេះតទៅមុខទៀត ។ សូមអរគុណចំពោះតាមដានរបស់បងប្អូនទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង
Open

Close