សិស្សពីរនាក់ លួចប្រើប្រាស់ បារីអេឡិចត្រូនិច នៅក្នុងសាលារៀន ពេលនេះបានហៅមកអប់រំហើយ!

ខេត្តតាកែវ ៖ ដោយបានការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន ចុះដល់សាលាវិទ្យាល័យ ជាស៊ីម តាកែវ ក្រោយទទួលព័ត៌មានពីលោកនាយកសាលាថា មានសិស្សប្រុសពីរនាក់លួចប្រើប្រាស់ បារីអេឡិចត្រូនិចនៅក្នុងសាលារៀន ពេលចុះទៅដល់កន្លែងកើតហេតុកម្លាំងជំនាញ បានហៅសិស្សប្រុស ០២នាក់ និងអញ្ជើញអ្នកណាព្យាបាលរបស់សិស្ស មកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរ និងអប់រំណែនាំឲ្យបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសក្មេងៗដែលកំពុងតែសិក្សា អាចប៉ះពាល់ការសិក្សា និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសាលារៀនផងដែរ។

ក្រោយទទួលស្គាល់កំហុសរបស់សិស្សប្រុសទាំង០២នាក់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានធ្វើកិច្ចសន្យា អប់រំ ណែនាំចំពោះមុខ អាណាព្យាបាល ត្រូវបញ្ឈប់មិនឲ្យប្រព្រឹត្ត អំពើល្មើស អសីលធម៌ តទៅទៀត និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដើម្បីបន្តការសិក្សាឡើងវិញក្លាយខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អដើម្បីជាធនធានមនុស្សក្នុងសង្គមជាតិ។

អត្ថបទដែលជាប់ទាក់ទង
Open

Close