សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យឯកទេសព្យាបាលលោកយាយដែលមានជំងឺសន្លាក់រុំារ៉ៃយូរឆ្នាំមកហើយ
ភ្នំពេញ៖ ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នាំលោកយាយ ហ៊ី ទួន អាយុ ៦២ ឆ្នាំ មកពី អង្គការមូលនិធិកុមារកម្ពុជា (CCF) មកព្យាបាលជំងឺសន្លាក់រុំារ៉ៃ ដែលឈឺចុកចាប់ជាប្រចាំ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។ ក្រោយពីបានជួបពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញមក គាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
លោកយាយបានមកទទួលការព្យាបាល ក្រោយពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា បានចូលរួមអបអរសាទរពិធីគម្រប់ខួប២០ឆ្នាំនៃការបង្កើតអង្គការមូលនិធិកុមារកម្ពុជា (CCF) នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។