ហ្វេសប៊ុក មួយបង្ហោះថា «នៅខាងខ្ញុំបិទ អស់ហើយកុំថាឡើយអ្នកលក់ទូរស័ព្ទ សូម្បីភេសជ្ជៈក៏បិទដែរនៅតែធនាគារទេមិនទាន់បិទ» តាមពិត អីចឹងសោះ…!

ខេត្តកំពង់ចាម៖ រដ្ឋបាលស្រុកជើងព្រៃ សូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា យោងទៅលើការចុះផ្សាយពត៌មានរបស់គណនីហ្វេស បុកឈ្មោះ Kong Sorya បានបង្ហោះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ មានចំណងជើងថា « នៅខាងខ្ញុំបិទ អស់ហើយកុំថាឡើយអ្នកលក់ទូរស័ព្ទ សូម្បីភេសជ្ជៈក៏បិទដែរនៅតែធនាគារទេមិនទាន់បិទ»។

រដ្ឋបាលស្រុកជើងព្រៃ សូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងសាធារណៈជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ មេត្តាជ្រាបថា ក្នុងសំណេរដែល ឈ្មោះហ្វេស បុកខាងលើបានបង្ហោះនោះ គឺមានភ្ជាប់ជាមួយរូបភាពកម្លាំងសមត្ថកិច្ច ចុះពិនិត្យមើលអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតច្បាប់ នៅហាងបញ្ចាំមួយកន្លែងកាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងឃុំផ្អាវ ស្រុកបាធាយ។ ពាក់ព័ន្ធនឹងករណីនេះ ដោយមានព្រឹត្តិការណ៍ដែលកម្លាំងសមត្ថកិច្ចគយ ចុះអនុវត្តច្បាប់នៅ ហាងលក់ទូរស័ព្ទនៅក្នុង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ កាលពីពេលកន្លងទៅថ្មីៗនេះ បានធ្វើឱ្យសាធារណៈជន ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ មានការយល់ច្រឡំថាមានគយចុះចាប់តាមហាងលក់ទូរស័ព្ទ និង កន្លែងលក់ដូរ មួយចំនួន ក្នុងស្រុកជើងព្រៃ។

ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកជើងព្រៃ សូមជម្រាបជូនថា ក្នុងស្រុកជើងព្រៃ មិនមានកម្លាំងគយ ចុះចាប់តាមហាងលក់ទូរស័ព្ទ ឬហាងលក់ទំនិញផ្សេងៗនោះទេ។ ក្នុងនោះដែរ គណនីហ្វេកបុកឈ្មោះ *Kong Sorya» ខាងលើ ក៏បានបង្ហោះបំភ្លឺនូវសំណេរដែលខ្លួនបានសរសេរនោះថា «គឺខ្លួនគ្រាន់តែយករូប ភាពពីក្នុងហ្វេសបុក និងឃើញហាងលក់ទូរស័ព្ទខ្លះបានបិទទ្វាទៅដើរលេង ក៏ខ្លួនបានថតនឹងភ្ជាប់រូបទាំងនេះ បង្ហោះលេងទៅ ហើយក៏មិនបានសរសេរថាគយចុះចាប់អ្វីនោះដែរ និងរឹតតែមិនមានចេតនាណាមួយធ្វើឱ្យ សាធារណៈជន ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ យល់ច្រឡំនោះដែរ ដោយបងប្អូនប្រជាពលរដ្ឋក្នុង ស្រុកជើងព្រៃ រួមទាំងខ្លួននៅប្រកបរបររកស៊ីធម្មតា»។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាង កញ្ញា និងសាធារណៈជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close