ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគថវិកា ចំនួន ៥ម៉ឺនដុល្លារ តាមរយៈ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League ដើម្បី….

ភ្នំពេញ៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ក្នុងនាមគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា លាង ម៉េង (ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស) ដែលបានបរិច្ចាគថវិកា ចំនួន ៥ម៉ឺនដុល្លារ និងលោកឧកញ៉ា សុខ ហុង (ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង M-150) ចំនួន ៤០លានរៀល តាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ការបរិច្ចាគថវិកាដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា និងលោកឧកញ៉ា ដល់កុមារកម្ពុជា គឺជាកាយវិការដ៏ល្អប្រពៃ បង្ហាញពីទឹកចិត្តអាណិតស្រលាញ់ក្នុងនាមជាខ្មែរដូចគ្នា ពិសេសលើកុមារ ដែលកំពុងតែត្រូវការជំនួយជាចាំបាច់។

សូមគោរពជូនពរអ្នកឧកញ៉ា លោកឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន ខ្មែរប៊ែវើរីជីស និងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង M-150 ទាំងអស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ពិសេសសូមឱ្យដំណើរការអាជីវកម្ម ប្រកបដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close