ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ មានការលួចបើកឡើងវិញ នូវទីតាំង ល្បែងស៊ីសង អនឡញខុសច្បាប់ ច្រើនទីតាំង តែលោកអភិបាលខណ្ឌ ក៍មិនបណ្តែតបណ្តោយដែរ គឺបញ្ជាកម្លាំងអោយចុះបង្ក្រាបជាហូរហែរ ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សាំង សុភ:វិចិត្រ និងលោក ញាណ ចន្ថាវារ៉ា អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ (អនឡាញ) និងមាន់ជល់ (អនឡាញ) បានចំនួន០៣ទីតាំងបន្ថែមទៀតរូមមាន៖
១- បន្ទប់ជួលស្ថិតនៅផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង
២-តារាងបាល់ទះ យីហោ ១៦៨ ស្ថិតនៅផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ។
៣-ហាងកាហ្វេ ស្ថិតនៅផ្លូវបេតុងសាលាត្រពាំងស្វាយ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង។
ជាលទ្ធផលបានធ្វើការដកហូត កុំព្យូរទ័រ ចំនួន ៥គ្រឿង -ព្រីភ្លើង ចំនួន ៣ដុំ -តុ ចំនួន ៣ និងធ្វើការឃាត់ខ្លួនមនុស្សចំនួនសរុប ៧នាក់ (ស្រី ៣នាក់) ក្នុងនោះមានបុគ្គលិកឡូតូ ចំនួន ២នាក់ (ស្រី) បុគ្គលិកមាន់ជល់អនឡាញ ចំនួន ១នាក់ (ស្រី) ម្ចាស់ទីតាំង ចំនួន ៣នាក់ (ប្រុស) និងអ្នកលេងឡូតូ ចំនួន ១នាក់ (ប្រុស) បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ត ។