សម្រេច ចេញលិខិត បិទបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ “សុក្រិតវិនិច្ឆ័យII” និង និរាករណ៍ លិខិតអនុញ្ញាត

ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រុមការងារការិយាល័យនិយ័តកម្មនៃមន្ទីសុខាភិបាលខេត្ត បានចុះពិនិត្យបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ “សុក្រិតវិនិច្ឆ័យ II” ដែលមានទីតាំងនៅផ្ទះលេខ២៦ ផ្លូវសុរិយាវរ្ម័នទី២ ភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

គោលបំណងនៃការចុះគឺពិនិត្យដើម្បី៖
– ពិនិត្យលើសុពលភាពនៃលិខិតអនុញ្ញាតដែលចេញដោយ ច្រកចេញចូលតែមួយរបស់សាលាក្រុងកំពង់ចាម
– ពិនិត្យលើវិសាលភាពនៃការប្រកបវិជ្ជាជីវៈ ស្របទៅតាមលិខិតអនុញ្ញាត
– ពិនិត្យលើវត្តមានអ្នកទទួលខុសត្រូវបន្ទប់ពិគ្រោះនិងព្យាបាលជម្ងឺ
– ពិនិត្យលើអាជ្ញាបណ្ណគណៈវិជ្ជាជីវៈ អ្នកទទួលខុសត្រូវ និងបុគ្គលិកបម្រើការ ។

ជាលទ្ធផលនៃការចុះពិនិត្យនេះមានការសហការជាមួយនឹងរដ្ឋបាលសាលាក្រុងកំពង់ចាម បានសម្រេចចេញលិខិតបិទបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ “សុក្រិតវិនិច្ឆ័យII” និងនិរាករណ៍លិខិតអនុញ្ញាតលេខ ០៦៣/ ២៤ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ចេញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close