លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយាបានអញ្ជើញចូលទស្សនាប្រាសាទអង្គរនិងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយារបស់លោក បានអញ្ជើញទស្សនាប្រសាទអង្គរ និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ផងដែរថា នៅពេលមកដល់ព្រះរាជាណាចក្រកម្ពុជា លោក ម៉ានី ផាកគីអាវ និងភរិយាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចូលទស្សនាសារមន្ទីរជាតិផងដែរ។