បង្ក្រាប ករណី រក្សាទុក ឬ ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ចំណុច KTV BOSS ឃាត់ ជនជាតិវៀតណាម ៦នាក់ និង…!

ស្វាយរៀង ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៧ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង០៣ និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងមានការដឹកនាំសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន និងលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបករណី រក្សាទុក ឬ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចKTV BOSS ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៧ នាក់។

១.ឈ្មោះលី វាំងម៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុង KTV BOOS ស្ថិតនៅភូមិតាបឹប​ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

២.ឈ្មោះហ័ង វ៉ាន់វៀត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុង KTV BOOS ស្ថិតនៅភូមិតាបឹប​ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៣.ឈ្មោះហ្វ័ន ឌីនហាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុង KTV BOOS ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៤.ឈ្មោះចិន មិញគឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុង KTV BOOS ស្ថិតនៅភូមិតបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៥.ឈ្មោះយឿង ថាញ់ហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុង KTV BOOS ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៦.ឈ្មោះយ៉ាង វឹកលិន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុង កាស៉ីណូញ៉ូវេីល​ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៧.ឈ្មោះសុខ ហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅម៉ត់ពណ៌ស ចំនួន ០៣ កញ្ចប់
-ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ចំនួន ០៣ គ្រាប់
-ថ្នាំកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន ០១ កញ្ចប់
-ទូរស័ព្ទដៃ ចំនួន ១០ គ្រឿង
-IPAD ចំនួន ០១ គ្រឿង
-ប្រាក់ដុល្លារ​ ចំនួន​ ២,៤០០​ ដុល្លារ​
-ប្រាក់​ដុង​ (វៀតណាម)​ ចំនួន​ ១៨,៥០០,០០០​ ដុង
-លិខិតឆ្លងដែនចំនួន ០៥​ ក្បាល
-កាតធនាគារ​ ABA ចំនួន​ ០២​ សន្លឹក​
-អត្តសញ្ញាណ​ប័ណ្ណ​វៀតណាម​ ចំនួន​ ០៣​ សន្លឹក​
-អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​​ ចំនួន​ ០១​ សន្លឹក​
-ប័ណ្ណបេីកបរ​ ចំនួន​ ០១​ សន្លឹក​
-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close