តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន សំពងជ័យ

ស្រុកជេីងព្រៃ​៖​ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន សំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងពិធីនេះដែរ ឯកឧត្ដម បានចូលរួមថវិកាសាងសង់ខ្លោងទ្វារចំនួន ២លានរៀល ជូនលោកគ្រូ អ្នកគ្រូចំនួន៧៤នាក់ ក្នុងម្នាក់ៗថវិការ ២ម៉ឺនរៀល ជូនលោកយាយលោកតាចំនួន២០នាក់ក្នុងម្នាក់ៗ ក្រណាត់ស០១ដុំ ថវិកា ១ម៉ឺនរៀល និងជូនប្រជាការពារចំនួន៧នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល សរុប ៣.៨២០.០០០រៀល ។

អត្ថបទដែលជាប់ទាក់ទង
Open

Close