ជើងកាងប្រចាំសាលាថ្នាក់ទី ៨ច វិទ្យាល័យជាស៊ីម តាកែវ ជូនពរប្អូនៗសប្បាយកប់ទំនងប្អូនៗមានឪពុកម្ដាយជាមន្ត្រីរាជការ ពេលនេះ

តាកែវ៖ យោងតាម គណនេយ្យហ្វេសប៊ុកឈ្មោះ Prom Sophai ដែលអធិការដ្ឋាននគរបាលក្រុងដូនកែវទទួលបានការបង្ហោះតាមរយៈ facebookមានខ្លឹមសារថា( ជើងកាងប្រចាំសាលាថ្នាក់ទី ៨ច វិទ្យាល័យជាស៊ីម តាកែវ ជូនពរប្អូនៗសប្បាយកប់ទំនងប្អូនៗមានឪពុកម្ដាយជាមន្ត្រីរាជការផងដែរ)។

ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងបី សហការជាមួយកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ុង ញុីវ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះដល់សាលាវិទ្យាល័យ ជាស៊ីម តាកែវ ដើម្បីជួបនិងសហការជាមួយលោកនាយក លោកស្រីនាយការរង និងលោកគ្រូ អ្នកគ្រូ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកសិស្ស ស្រីៗ ដែលបានធ្វើសកម្មភាព វាយតប់គ្នាក្នុងថ្នាក់រៀន ដែលត្រូវបានថតវីដេអូបង្ហោះលើបណ្ដាញសង្គម ហើយមានការចែករំលែកជាបន្តបន្ទាប់ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈក្នុងសាលារៀននិងសង្គមជាតិ យកមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close