រកឃើញទៀតហើយ មិនចេះតិចទេ

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យតូបលក់សាច់មាន់ក្លាសេចំនួន៤ទីតាំង និងរថយន្តដឹកអ្នកដំណើរ១គ្រឿងដែលដឹកសាច់បង្កកនិងគ្រឿងសមុទ្រក្លាសេ ស្ថិតនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការត្រួតពិនិត្យអនុលោមភាពនៃទំនិញទាំងនោះ។ ក្នុងការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញទំនិញមួយចំនួនមិនមានអនុលោមភាព មានដូចជា៖

១-បំណែកសាច់មាន់ ចំនួន៤០០គីឡូក្រាម មានប្រភពមកពីប្រទេសថៃ
២-សាច់គោបង្កក ចំនួន ៦០ គីឡូក្រាមមានប្រភពមកពីប្រទេសIndia
៣-សាច់ទាបង្កក ចំនួន១១០គីឡក្រាមមានប្រភពមកពីប្រទេសចិន
៤- គ្រឿងសមុទ្រ ចំនួន២០០គីឡូក្រាមមានប្រភពមកពីក្រុងព្រះសីហនុ។

ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញបានបញ្ជាក់ថា ទំនិញទាំងនោះគឺពុំមានឯកសារពាក់ព័ន្ធអំពីការនាំចូល និងទំនិញដែលដឹកជញ្ជូនតាមរថយន្តរៀបចំស្តុកទុកដោយគ្មានអនាម័យ និងពុំមានសីតុណ្ណភាពត្រឹមត្រូវ។ ដូចនេះមន្ត្រីយើងតម្រូវឱ្យម្ចាស់ទំនិញ ចូលខ្លួនមកបំភ្លឺនៅទីស្នាក់ការសាខាដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close